សេចក្ដីដកស្រង់សារជាសម្លេង អំពីការផ្តល់ជំនួយវ៉ាក់សាំងពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១ លានដូស

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ចិនផ្ដល់វ៉ាក់សាំង ១ លានដូស សម្រាប់ ៥០ ម៉ឺននាក់ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានភាពចាំបាច់ដើម្បីទូលប្រគេននិងជម្រាបទៅដល់ជនរួមជាតិឱ្យបានជ្រាបថា រដ្ឋា​ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចំនួន ១ លានដូស សម្រាប់ចាក់(ការពារ) មនុស្ស ៥០ ម៉ឺននាក់។ មិនអាចរង់ចាំវ៉ាក់សាំងទទួលស្គាល់ដោយ WHO តទៅទៀតបាន ដើមឡើយខ្ញុំព្រះករុណាខ្ញុំបាននិយាយថា យើងនឹងទទួលយកជំនួយ ឬទិញតែវ៉ាក់សាំងណា ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ អង្គការសុខភាពពិភពលោក មិនបានផ្ដល់នូវការទទួលស្គាល់ចំពោះវ៉ាក់សាំងរបស់ប្រទេសណា ឬក្រុមហ៊ុនណាមួយនោះទេ។ ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើនបានប្រើប្រាស់រួចទៅហើយនូវវ៉ាក់​សាំង(ជាច្រើនប្រភេទ) ដែលក្នុងនោះក៏មានវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ឈ្មោះថា Sinopharm និង Sinovac។ (តបទៅ)អ្វីដែលជាភាពចាំបាច់របស់យើងៗ មិនអាចរង់ចាំតទៅទៀតបានទេ។ (ដោយសារ)តម្រូវការការពារជាតិ និងការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏សាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន និងដែលមានមនុស្សដល់រាប់លាននាក់បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ីទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជន​ទី ៤ លំដាប់ពិភពលោក បន្ទាប់ពីចិន ឥណ្ឌា … Continue reading សេចក្ដីដកស្រង់សារជាសម្លេង អំពីការផ្តល់ជំនួយវ៉ាក់សាំងពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១ លានដូស